
មាន ពាក្យសម្ងាត់ដែលមានសុវត្ថិភាពខ្ពស់គឺជាប្រការដែលយើងគួរត្រូវយក
ចិត្តទុកដាក់ដើម្បីចៀសវាងពីការលួចគណនីនានារបស់អ្នកពីពពួកHacker។ អ្នកគួរតែមានពាក្យសម្ងាត់ដែលអ្នកដ៏ទៃពិបាកនឹងធ្វើការស្មាន
ឬទាយដឹង។ មានគណនីរបស់អ្នកប្រើប្រាស់ជាច្រើន ដូចជានៅក្នុងក្រុមហ៊ុន Yahoo
Facebook Hotmail Gmail ដែលត្រូវបានពពួកHacker ធ្វើការបំបែកបានដោយសារពាក្យសម្ងាត់នៃគណនីទាំងនោះ ជាពាក្យសម្ងាត់ដែលខ្លីនិងងាយស្រួលស្មាន។
អ្នកប្រាកដជាដឹងហើយថា នៅពេលដែលពពួកHacker ទាំងនោះអាចបំបែកគណនីរបស់អ្នកហើយនោះ
ពួកគេនឹងមិនយកវាមកប្រើប្រាស់ក្នុងផ្លូវល្អនោះឡើយ។ឧទាហរណ៍ ប្រសិនបើអ្នកមានគណនីណាមួយដែលមានពត៌មានទាក់ទងទៅនឹងធនាគារ
និងកាតឥណទាន(Credit Card) ហើយពាក្យសម្ងាត់គណនីនោះត្រូវបានពពួកHacker
បំបែកបាន អ្នកអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ពីការលួចលុយពីធនគារ
និងកាតឥណទាននោះ។ ដូចនេះ ការដែលមានពាក្យសម្ងាត់ដែលមានសុវត្ថិភាព គឺជាកត្តាចាំបាច់មួយនៅក្នុងពិភពអ៊ិនធឺណិត
និងកុំព្យូទ័រ។
តើធ្វើយ៉ាងម៉េចដើម្បីច្បាស់ថា
ពាក្យសម្ងាត់របស់អ្នកមានសុវត្ថិភាព?
ពាក្យសម្ងាត់ដែលចាត់ទុកថាមានសុវត្ថិភាពខ្ពស់
ដរាបណាពាក្យសម្ងាត់នោះ ៖
- មានតិចបំផុតអក្សរ៨តួរ(
បើសិនជាអាច ត្រូវមាន១៤តួរអក្សរទើបល្អ)
-មានតួរអក្សរពិសេសដូចជា៖
%^^$#*&^*
-ពាក្យសម្ងាត់នោះត្រូវមានរួមបញ្ចូលជាមួយនឹងលេខ
- មិនត្រូវមានពាក្យមួយចំនួនដែលគេងាយស្រួលស្មានដឹងដូចជា
១២៣ ថ្ងៃកំណើតរបស់អ្នក ឈ្មោះរបស់អ្នក ឬក៏ពាក្យទាំងឡាយណាដែលអាចរកឃើញនៅក្នុងវិចនានុក្រម។
-គួរមានការឆ្លាស់គ្នារវាងតួរអក្សរតូចនិងធំ។
ឧទាហរណ aBsA
តើធ្វើយ៉ាងម៉េចទើបអាចបង្កើតបានពាក្យសម្ងាត់ដែលមានសុវត្ថិភាព
និងងាយស្រួលចាំ?
វាមិនមែនជារឿងពិបាកនោះដើម្បីបង្កើតបានពាក្យសម្ងាត់ដែលងាយស្រួល
ចងចាំនោះ។ នៅពេលដែលមានពាក្យសម្ងាត់ដែលពិបាកនឹងធ្វើការទាយ និងបំបែកនោះ
ឱកាសដែលគណនីរបស់អ្នកត្រូវបានគេលួចនោះគឺមានតិចបំផុត។ ដូចនេះ ដើម្បីកុំអោយហួសពេល
អ្នកគួរតែបង្កើតពាក្យសម្ងាត់មួយដែលខ្លាំង ពោលគឺគ្មានអ្នកណាអាចទាយដឹង
ឬស្មានបាន។ ខាងក្រោមនេះគឺជាការណែនាំខ្លះដើម្បីបង្កើតបានពាក្យសម្ងាត់ដែល
ខ្លាំង និងងាយស្រួលចាំ៖
១- ដាក់បញ្ចូលសញ្ញាពិសេសនៅមុខគេបង្អស់នៃពាក្យសម្ងាត់របស់អ្នក(!@#$%*)
២- បន្ទាប់ពីសញ្ញាពិសេសនោះ អ្នកអាចដាក់នូវពាក្យណាដែលអ្នកចូលចិត្ត
ដូចជាក្រុមដែលអ្នកចូលចិត្ត ឈ្មោះទីកន្លែងដែលអ្នកចូលចិត្ត ឬក៏
ឈ្មោះគ្រូដែលអ្នកចូលចិត្ត ។ល។
៣- សម្រាប់ពាក្យដែលអ្នកចូលចិត្ត
២តួរអក្សរ ដំបូង អ្នកអាចសរសេរជាអក្សរធំ
និងអក្សរនៅសល់ទាំងប៉ុន្មានគឺតួរអក្សរតូច។ ឧទាហរណ៍៖ ANgkor
៤- បន្ទាប់ពីនោះ
អ្នកអាចដាក់នូវលេខណាដែលអ្នកចូលចិត្ត
៥-
ជាចុងក្រោយអ្នកអាចដាក់នូវសញ្ញានានានៅចុងបញ្ចប់នៃពាក្យសម្ងាត់របស់អ្នក។
ឧទាហរណ៍៖
$Manutd21011952%
@Ratanakiri56941965#
#Angkor24511989@
ខាងលើនេះគឺគ្រាន់តែជាគន្លឹះខ្លះៗប៉ុណ្ណោះ។
អ្នកអាចធ្វើទៅតាមវិធីណាដែលអ្នកគិតថាល្អសម្រាប់អ្នក។ បើសិនជាអាច អ្នកគួរតែប្តូរនូវពាក្យសម្ងាត់របស់អ្នករាល់
ប៉ុន្មានខែម្តង។
No comments:
Post a Comment