Pages

Thursday, February 2, 2012

គំនិតសុទិដ្ឋិនិយមនាំឲ្យខួរក្បាលល្អ




ក្រុង ​អាន់អាប៊ើៈ ការ​សិក្សា​ថ្មី​មួយ បាន​បង្ហាញ​ថា ​អ្នក​​មាន​ជំនឿ​សុទិដ្ឋិ​និយម​កាន់​តែ​​ខ្លាំង ​ហានិភ័យ​នៃ​​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​កាន់​តែ​ទាប​​។
លោក ​អេរីច គីម អ្នក​ស្រាវជ្រាវ​​មក​ពី​សាកល​វិទ្យាល័យ​​មីឈីហ្គែន បាន​ថ្លែង​ថា​៖ «​សុទិដ្ឋិ​និយម​អាច​ប្រឆាំង​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​»
លោក​ គីម បាន​ថ្លែង​ថា ការ​ទប់​ស្កាត់​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ បាន​ផ្ដល់
​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។ លោក​បាន​បន្ដ​ថា ការ​សិក្សា​ជា​ច្រើន​កន្លង​មក បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំនឿ​សុទិដ្ឋិ​និយម​ខ្ពស់​ រមែង​មាន​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ​ខ្ពស់​ ក្នុង​ការ​បន្សះ​ជំងឺ​ឆាប់​រហ័ស និង​មាន​អត្រា​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​ទាប​។
ការ​ចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្ដី Stroke ថ្ងៃទី​២១ ខែ​កក្កដា ក្រុម​ស្រាវជ្រាវ​បាន​តាម​ដាន​បុរស​ និង​ស្រ្ដី​៦០៤៤​នាក់​។
លោក​ អេរីច គីម បាន​បន្ថែម​ថា កត្ដា​ចិត្ត​សាស្ត្រ​អាច​ពន្យល់​ថា អ្នក​ដែល​គិត​ពីរឿង​រ៉ាវ​ល្អ​ៗ​ច្រើន​ក្នុង​ជីវិត​រមែង​​ទទួល​បាន​ផល​ល្អ​ ដល់​សុខភាព​ល្អ។
លោក​បាន​ឲ្យ​ដឹង​ថា កត្ដា​មួយ​ផ្សេង​ទៀត​គឺ លទ្ធផល​នៃ​ជីវសាស្រ្ដ​។ លោក​បាន​បន្ដ​ថា​៖ «​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ​អាច​ប៉ះពាល់​ដល់​មុខ​នាទី​នៃ​ប្រព័ន្ធ​ស៊ាំ​ ដូច្នេះ​ការ​គិត​សុទិដ្ឋិ​និយម​ក៏​អាច​មាន​ប្រសិទ្ធ​ភាព​ល្អ​ដល់​ដំណើរ​ការ​ ក្នុង​ប្រព័ន្ធ​សរីរាង្គ​នេះ​ផង​ដែរ​»

No comments:

Post a Comment