ព្រឹក មិញ នៅ
ពេលដែលខ្ញុំកំពុងតែអានសៀវភៅនៅហាងកាហ្វេមួយ មានក្មេងម្នាក់អាយុ១៨ឆ្នាំបានមកអង្គុយជិតខ្ញុំហើយសួរខ្ញុំថា “សៀវភៅនេះវាពិតជាល្អអានណាស់មែនទេបង?”
បន្ទាប់មកពួកយើងទាំងពីរនាក់ក៏ចាប់ផ្តើមនូវការសន្ទនារជាមួយគ្នា។
ក្មេងនោះបានប្រាប់ខ្ញុំថា
គេបានរៀបចំខ្លួនរួចជាស្រេចដើម្បីបញ្ចប់ថ្នាក់មធ្យមសិក្សា ទុតិយភូមិនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ
ហើយគេនឹងចាប់ផ្តើមជីវិតរបស់គេក្នុងសាកលវិទ្យាល័យនៅរដូវស្លឹកឈើ ជ្រុះនៅពេលដ៏ខ្លីខាងមុខនេះ។
ប៉ុន្តែគេបានប្រាប់ខ្ញុំថា “ខ្ញុំដូចជាច្បាស់ថា តើខ្ញុំចង់ធ្វើអ្វីអោយពិតប្រាកដក្នុងជីវិតរបស់ខ្ញុំសោះ”
ហើយគេក៏បន្តទៀតថា “ជីវិតខ្ញុំនៅពេលនេះដូចជាពពកកំពុងតែរសាត់អណ្តែតអញ្ចឹង”។
បន្ទាប់មកគេបានសំលឹងមកខ្ញុំជាមួយ
កែវភ្នែកទាំងគូរដ៏ភ្លឺថ្លា ហើយចាប់ផ្តើមសួរសំនួរមួយហើយមួយទៀតមកកាន់ខ្ញុំដូចជា៖
តើបងធ្វើកិច្ចការអ្វីដើម្បីចិញ្ចឹមជីវិត?
តើបងបានធ្វើការសម្រេចចិត្តនៅពេលណាដែរ
ថាបងគិតចង់ធ្វើអ្វីនោះ?
ហេតុអ្វីក៏ជ្រើសរើសយ៉ាងដូច្នេះ
ហើយមិនជ្រើសអ្វីផ្សេង?
តើបងមានដែលគិតថា
បងចង់កែប្រែអ្វីដែលបងបានធ្វើពីអតីតកាលដែរឬទេ? -ល-។
ខ្ញុំខំប្រឹងឆ្លើយនូវរាល់សំណួរដែល
គេបានសួរតាមអ្វីដែលខ្ញុំអាចធ្វើទៅបាន។ ខ្ញុំក៏បានផ្តល់នូវដំបូន្មានដ៏សម្យរមពីអ្វី
ដែលខ្ញុំបានដឹង និងជួបប្រទះ។ ក្រោយការសន្ទនារយៈពេល៣០នាទី
គេក៏បានអរគុណខ្ញុំ ហើយពួកយើងក៏បានបែកគ្នាត្រឹមនោះ។
នៅតាមផ្លូវត្រឡប់មកផ្ទះវិញ
សំនូររបស់គេបានធ្វើអោយខ្ញុំនឹករលឹកដល់រឿងកាលពី ១០ឆ្នាំមុន។ខ្ញុំក៏ចាប់ផ្តើមគិតអំពីរាល់សំណួរដែលក្មេងនោះសួរ
មកខ្ញុំ។ បន្ទាប់មក ខ្ញុំក៏ ស្រមើស្រមៃនូវរាល់អ្វីៗគ្រប់យ៉ាងដែលខ្ញុំសង្ឃឹមថានឹងមានអ្នក
ប្រាប់ខ្ញុំនៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំ។
ខ្ញុំក៏ចាប់ផ្តើមគិតបន្តទៀតហើយ
គិតក្នុងចិត្តថា បើសិនជាខ្ញុំអាចត្រឡប់ទៅនៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំនោះ
ខ្ញុំនឹងផ្តល់ដំបូន្មានដល់ខ្លួនខ្ញុំអំពីបញ្ហាជីវិត។
បន្ទាប់ពីបានញ៉ាំកាហ្វេប៉ុន្មានពែង
និងការសញ្ចឹងគិតរយៈពេលប៉ុន្មានម៉ោងមក ខ្ញុំបានគិតឃើញរឿង១៨យ៉ាងដែលខ្ញុំសង្ឃឹមថាមានគេបានប្រាប់ខ្ញុំ
នៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំ៖
១-ជំរុញខ្លួនឯងអោយប្រព្រឹត្តកំហុសអោយបានច្រើន៖ កំហុសបានបង្រៀនយើងនូវមេរៀនដ៏សំខាន់។
កំហុសដែលធំបំផុតដែលយើងបានប្រព្រឹត្តនោះគឺ ការមិនធ្វើអ្វីសោះ ដោយសារតែយើងមានភាពភ័យខ្លាចការមានកំហុស។
ដូចនេះអ្នកមិនត្រូវស្ទាក់ស្ទើរឡើយ។ នៅ ក្នុងជីវិតរស់នៅ វាពិបាកនឹងទទួលបានឱកាសណាស់
ប៉ុន្តែផ្ទុយទៅវិញយើងត្រូវស្វះស្វែងរកឱកាសដោយខ្លួនឯង។ វាមិនប្រាកដថាអ្នកនឹងបានទួទួលជោគជ័យ១០០ភាគរយទេ
ប៉ុន្តែអ្នកនឹងច្បាស់ក្នុងចិត្តថាអ្នកនឹងទទួលភាពបរាជ័យ១០០ភាគរយ បើអ្នកមិនធ្វើអ្វីសោះនោះ។
ស្ទើរតែគ្រប់ពេលវេលាដែលអ្នកត្រូវធ្វើការស្វែងរកវា ហើយទោះបីជាមានអ្វីកើតឡើងក៏ដោយ
លទ្ធផលចុងក្រោយគឺអ្នកបានជោគជ័យ ឬអ្នកបានទទួលបទពិសោធន៏មួយដែលជាមេរៀនមួយដែលអ្នកអាចរៀនពីវា។
ចូរចាំថា បើសិនជាអ្នកមិនសាកមើល អ្នកនឹងមិនដឹងថាលទ្ធផលចុងក្រោយទៅជាយ៉ាងណានោះទេ
ហើយអ្នកនឹងឈរនៅត្រង់ចំនុចដដែលជារៀងរហូត។
២-ស្វែងរកការងារដែលលំបាកតែអ្នកពេញចិត្ត៖
ប្រសិន បើខ្ញុំអាចផ្តល់ដំបូន្មានដល់ខ្លួនខ្ញុំនៅពេលដែលមានអាយុ១៨
ឆ្នាំអំពី អាជីពការងារនោះ ខ្ញុំនឹងប្រាប់ខ្លួនឯងថា ខ្ញុំមិនត្រូវជ្រើសរើសមុខជំនាញដោយផ្អែកទៅលើគំនិត
គោលដៅ និងការណែនាំរបស់អ្នកដ៏ ទៃនោះទេ។ ខ្ញុំនឹងប្រាប់ខ្លួនខ្ញុំមិនអោយជ្រើសរើសមុខជំនាញដោយសារតែ
ការពេញនិយម ឬដោយយោងតាមស្ថិតិថាមុខជំនាញនោះអាចរកចំណូលបានច្រើនឡើយ ប៉ុន្តែខ្ញុំនឹងប្រាប់ខ្លួនខ្ញុំថា
ខ្ញុំត្រូវជ្រើសរើសជំនាញណាដែលខ្ញុំពេញចិត្តទោះបីជាវាពិបាក ដ៏ដោយ។
ដ៏រាបណាអ្នកស្គាល់ពីខ្លួនឯងច្បាស់ ហើយធ្វើនូវដែលអ្នកពេញចិត្តនោះអ្នកនឹងអាចរកឃើញនូវភាពជោគជ័យ។
ប្រសិនបើអ្នកកំពុងតែធ្វើនូវអ្វីដែលអ្នកពេញចិត្តគ្រប់វិនាទី នោះ
ទោះបីជាវាពិបាកក៏ដោយ អ្នកនឹងគិតថាវាមិនពិបាកនោះដោយសារតែក្តីស្រឡាញ់របស់អ្នកចំពោះ
ការងារនោះ។
៣-ចំណាយពេលវេលា
កំលាំងថាមពល និងប្រាក់កាសទៅលើខ្លួនអ្នកជារៀងរាល់ថ្ងៃ៖ នៅ ពេលដែលអ្នកធ្វើការវិនិយោគទៅលើខ្លួនឯងផ្ទាល់
អ្នកនឹងមិនទទួលការបរាជ័យ ហើយបន្ទាប់មក អ្នកនឹងអាចកែប្រែខ្សែជីវិតរបស់អ្នកបាន។
អ្នកនឹងទទួលលទ្ធផលសងមកវិញនូវអ្វីដែលអ្នកបានចំណាយ។ កំលាំងថាមពល
ប្រាក់កាស និងការអំនត់ព្យាយាមដែលអ្នកបានចំណាយកាន់តែច្រើន នោះអ្នកក៏នឹងទទួលបានលទ្ធផលកាន់តែច្រើនតាមនោះផងដែរ។
៤-
ស្វែងរកនូវគំនិតថ្មីៗ និងឱកាស៖ សារជាតិ មនុស្សគឺតែងតែមានភាពភ័យខ្លាចទៅនឹងការបរាជ័យ
និងការខ្មាសអៀនដែលជាចារិកធម្មជាតិ។ នៅពេលខ្លះកត្តាទាំងនេះនឹងរារាំងអ្នកមិនអោយអ្នកសាកល្បងនូវអ្វី
ដែលថ្មី។ ប៉ុន្តែអ្នកគួរតែយកឈ្នះអោយបាននូវភាពភ័យខ្លាចនេះដើម្បីជីវិត
រ៉ុងរឿង និងបទពិសោធន៍ដ៏ល្អ។ បទពិសោធន៍ដែលអ្នកមានកាន់តែច្រើន នោះអ្នកនឹងទទួលបាននូវរឿងរ៉ាវដែលគួរអោយចាប់អារម្មណ៍ក៏កាន់តែ
ច្រើនផងដែរ។ ដូច្នេះអ្នកត្រូវស្វែងរកបទពិសោធន៍ថ្មីៗក្នុងជីវិតអោយបានកាន់តែ
ច្រើនកាន់តែល្អ ហើយអ្នកមិនត្រូវភ្លេចចែករំលែកបទពិសោធន៍ទាំងនោះទៅមនុស្សដែល
អ្នកស្រឡាញ់នោះទេ។
៥-ចេះដប់មិនស្មើរប្រសប់មួយ៖
នៅក្នុងកីឡាការាតេដូ
ខ្សែក្រវ៉ាត់ខ្មៅពិតជាអស្ចារ្យជាងខ្សែក្រវាត់ពណ៌ត្នោត។ ប៉ុន្តែ តើខ្សែក្រវ៉ាត់ពណ៌ត្នោតមើលទៅអស្ចារ្យជាងខ្សែក្រវ៉ាត់ពណ៍ក្រហម
ដែរឬទេ? សម្រាប់មនុស្សភាគច្រើនគិតថាវាមិនអស្ចារ្យនោះទេ។ ចូរចាំថាសង្គមរស់នៅគឺអោយតម្លៃខ្ពស់ទៅលើបុគ្គលណាដែលមានជំនាញ
ប៉ិនប្រសប់។ ដូច្នេះ អ្នកគួរតែចាប់យកនូវជំនាញអ្វីមួយអោយប្រាកដប្រជាហើយអភិវឌ្ឍ
ជំនាញនោះអោយបានស្ទាត់ ជាជាងការចាប់យកជំនាញច្រើនដែលមិនអាចប្រើការបាន។
6- មនុស្សមិនជាទេវតាដែលអាចអានចិត្តរបស់អ្នកបានទេ
អ្នកគួរប្រាប់ពួកគេនូវអ្វីដែលអ្នកកំពុងតែគិត៖
មនុស្សទាំងអស់នឹងមិនដឹងពីអារម្មណ៍
របស់អ្នកបានទេ ដ៏រាបអ្នកមិនប្រាប់ពួកគេនោះ។ ចៅហ្វាយនាយរបស់អ្នក? គាត់ប្រាកជាមិនដឹងថា
អ្នកចង់អោយគាត់តម្លើងឋានៈនោះទេ បើសិនជាអ្នកមិនទាន់បានប្រាប់គាត់។ អ្នកមិនហ៊ានទៅនិយាយជាមួយនារីដ៏ស្អាតម្នាក់នោះដោយសារតែអ្នក
មានភាពខ្មាស់អៀន? នារីម្នាក់នោះនឹងមិនចំនាយពេលវេលាជាមួយអ្នកបើសិនជាអ្នកមិនបាន
ចំនាយពេលវេលាជាមួយគេទេនោះ។ នៅក្នុងជីវិតរស់នៅ អ្នកត្រូវតែមានការទំនាក់ទំនងជាមួយអ្នកដ៏ទៃហើយជារឿយៗ
អ្នកត្រូវតែចាប់ផ្តើមនិយាយទៅគេជាមុន។
៧-
ធ្វើការសម្រេចចិត្តអោយបានរហ័ស និងចាប់ផ្តើមសកម្មភាពភា្លមៗ៖
វាមានជម្រើសពីរ
គឺទី១អ្នកនឹងប្រញាប់ឆក់យកឱកាសដែលមានភ្លាមៗ រីឯទី២ អ្នកដ៏ទៃនឹងទទួលបាន
ឱកាសនេះមុនអ្នក។ អ្នកនឹងមិនអាចផ្លាស់ប្តូរអ្វីមួយ ឬធ្វើអោយអ្វីមានការរីកចម្រើនដោយគ្រាន់តែអង្គុយនៅនឹងមួយកន្លែង
ហើយសញ្ចឹងគិត។ ចូរចាំថា ការចេះធ្វើនូវអ្វីមួយ និងកំពុងតែធ្វើនូវអ្វីមួយគឺវាមានភាពខុសស្រឡះ។
ចំណេះក្លាយទៅជាគ្មានប្រយោជន៍ប្រសិនបើគ្មានសកម្មភាពមកជាមួយ។
៨-ត្រូវទទួលយកការផ្លាស់ប្តូរ៖
ទោះបីជាមានស្ថានការណ៍ល្អឬអាក្រក់
នៅពេលនេះក៏ដោយ ប៉ុន្តែ ស្ថានការណ៍នេះ នឹងអាចផ្លាស់ប្តូរនៅពេលអនាគត។
ដូច្នេះអ្នកត្រូវប្រឈមមុខនឹងការពិត នឹងការផ្លស់ប្តូរ ហើយត្រូវគិតថាការផ្លាស់ប្តុរនេះវាប្រាកដជាមានមូលហេតុ។
៩-មិនត្រូវខ្វល់ខ្វាយខ្លាំងពេលចំពោះអ្វីដែលអ្នកដ៏ទៃគិតចំពោះអ្នក
នៅពេលដែលខ្ញុំអាយុ១៨ឆ្នាំ
ខ្ញុំបានធ្វើអោយគំនិតមិត្តភ័ក្តរបស់ខ្ញុំមានឥទ្ធិពលមកលើការ សម្រេចចិត្តដើម្បីអានាគតជីវិតរបស់ខ្ញុំ។
ពួកគេបានធ្វើអោយខ្ញុំបោះបង់ចោលនូវក្តីស្រមៃ និងគោលបំណងដែលខ្ញុំតែងតែជឿជាក់ថាវានឹងអាចទៅរួច។
១០ឆ្នាំក្រោយមកទើបខ្ញុំបានដឹងថា ខ្ញុំពិតជាឆោតមែនទែន ព្រោះថាពួកគេទាំងនោះមិនមែននៅជាមួយខ្ញុំរហូតនោះទេ។
ដូច្នេះ អ្នកមិនត្រូវអោយនរណាម្នាក់ក្លាយជាអ្នកសម្រេចចិត្តជំនួសអ្នកនោះ
ទេ។ ការគិតរបស់អ្នកដ៏ទៃ និងសម្តីរបស់គេទាំងនោះគឺ វាមិនសំខាន់នោះទេ
ប៉ុន្តែអ្វីដែលសំខាន់នោះគឺ អ្នកត្រូវស្គាល់ខ្លួនឯងអោយបានច្បាស់ ហើយត្រូវមានម្ចាស់ការលើខ្លួនឯង។
១០-ត្រូវតែមានភាពស្មោះត្រង់ចំពោះខ្លួនឯង
និងអ្នកដ៏ទៃ៖
ការស់នៅជាមួយនឹងជីវិតដែលពោរពេញទៅ
ដោយភាពស្មោះត្រង់នឹងធ្វើអោយអ្នកមានសន្តិភាពនិងភាព ស្ងប់ស្ងាត់ក្នុងចិត្ត
ហើយរបស់ទាំងអស់នេះគឺជាវត្ថុដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃ បានឡើយ។
១១-
ធ្វើការទំនាក់ជាមួយអ្នកដ៏ទៃអោយបានច្រើនទាំងនៅក្នុងសាកលវិទ្យាល័យ
និងកន្លែងធ្វើការ៖
អ្នកត្រូវមានទំនាក់ទំនងល្អជាមួយ
ចៅហ្វាយនាយ មិត្តភ័ក្តរៀនថ្នាក់ជាមួយគ្នា សាស្រ្តាចារ្យ សមាជិកក្លឹប
មិត្តរួមការងារ និងអ្នកដ៏ទៃផ្សេងៗទៀត គឺ ថាអ្នកទាំងអស់ដែលអ្នកបានជួបនឹងបានស្គាល់។
ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវធ្វើដូចនេះ? ខ្ញុំបានធ្វើការ៣កន្លែងមកហើយបន្ទាប់ពីខ្ញុំបានរៀនចប់
មហាវិទ្យាល័យ។ ហើយក្នុងចំណោមកន្លែងធ្វើការ៣នេះ ខ្ញុំធ្វើការសម្ភាសន៍ការងារតែមួយលើកប៉ុណ្ណោះជាមួយនឹងកន្លែង
ធ្វើការដំបូងរបស់ខ្ញុំ។ រីឯកន្លែងធ្វើការ២ផ្សេងទៀត គឺគេបានផ្តល់ការងារមកអោយខ្ញុំមុននឹងការសម្ភាសន៍នឹងទៅទៀត
នេះគឺដោយសារតែមានការណែនាំពីអ្នកប្រធានផ្នែកជ្រើសរើសបុគ្គលិក ម្នាក់ដែលខ្ញុំបានស្គាល់គាត់និងមានទំនាក់ទំនងជាមួយគាត់ជាច្រើន
ឆ្នាំ។ នៅពេលដែលក្រុមហ៊ុនមួយធ្វើការស្វែងរកបុគ្គលិកដើម្បីបំពេញនូវ មុខតំណែងអ្វីមួយ
មុនដំបូងគេនឹងធ្វើការជ្រើសរើសមនុស្សណាដែលគេស្គាល់និងទុក ចិត្ត។ ប្រសិនបើអ្នកមានទំនាក់ល្អជាមួយអ្នករាល់គ្នាដែលអ្នកបានស្គាល់
មិនថាគេនោះ ជានរណានោះទេ ជីវិតការងាររបស់អ្នកនឹងពោរពេញទៅដោយឱកាស។
១២-អង្គុយនៅកន្លែងស្ងាត់ម្នាក់ឯងយ៉ាងតិចអោយបាន១០នាទីជារៀងរាល់ថ្ងៃ៖
អ្នកគួរប្រើរយៈពេលនេះដើម្បីគិត
រៀបចំគម្រោង និងធ្វើការស្រមៃ។ គំនិតច្នៃប្រឌិតរបស់អ្នកនឹងអាចលេចឡើងនៅកន្លែងណាដែលមានភាព
ស្ងប់ស្ងាត់។ អ្នកនឹងបានលឺនូវអ្វីដែលចិត្តរបស់អ្នកកំពុងតែគិត ហើយពេលនោះហើយជាពេលដែលអ្នកអាចរៀបចំគម្រោងជីវិតរបស់អ្នកបានយ៉ាង
ប្រសើរ។
១៣-
រៀនសួរសំណួរអោយបានច្រើន៖
ការចេះសួរនូវសួរសំនួរគឺជាប្រការ
ដ៏ល្អមួយ។ នៅពេលខ្លះ ដំណើរនៃការស្វែងរកចម្លើយគឺវាមានសារៈសំខាន់ជាងចម្លើយនោះទៅទៀត។
ចម្លើយអាចបានមកពីអ្នកដ៏ទៃ ពីពិភពនៃចំណេះដឹង និងប្រវត្តិសាស្រ្ត
ឬក៏បានមកពីអព្ភន្តរញ្ញាណ និងគតិបណ្ឌិតដ៏ថ្លៃថ្លាដែលមាននៅក្នុងខ្លួនរបស់អ្នក។
ចម្លើយទាំងឡាយនឹងមិនលេចចេញមកដោយឯកឯង ប្រសិនបើអ្នកមិនអាចសួរសំនួរអោយបានត្រឹមត្រូវចំនុចទេនោះ។
១៤- ពេញចិត្ត
និងត្រូវចេះប្រើប្រាស់នូវអ្វីដែលខ្លួនមាន៖
ជាទូទៅមនុស្សយើងគ្រប់រូបតែងតែមាន
ការងឿងឆ្ងល់នៅពេលដែលបានប្រទះឃើញមនុស្សពិការម្នាក់កំពុងតែមាន ភាពសប្បាយរីករាយទាំងផ្លូវកាយនឹងផ្លួវចិត្ត។
អ្នកនឹងឆ្ងល់ ហេតុអ្វីបានជាមនុស្សពិការនោះអាចនឹងសប្បាយទៅកើតខណៈពេលដែលគេមិន
មានអវយវៈ គ្រប់លក្ខណៈផងនោះ? ចម្លើយគឺងាយស្រួលនោះ ទេ គឺគេចេះប្រើប្រាស់នូវធនធានទាំងប៉ុន្មានដែលគេមាន។
ដូច្នេះ អ្នកត្រូវពេញចិត្តនូវអ្វីដែលខ្លួនមានសព្វថ្ងៃ ហើយត្រូវចេះប្រើវាអោយមានប្រយោជន៍និងប្រសិទ្ធភាព។
១៥-
ត្រូវចេះបន្ទាបខ្លួន និងគ្រប់គ្រងខ្លួនឯង
អ្នកត្រូវចេះ
រស់នៅអោយបានល្អ ហើយមិនត្រូវខ្ជះខ្ជាយអ្វីៗផ្តេសផ្តាសឡើយ។ អ្នកមិនគួរចំណាយអ្វីៗដែលខ្លួនមាន
ដើម្បីគ្រាន់តែអួតប្រាប់អ្នកដ៏ទៃ ហើយមិនគួរគិតថាសេចក្តីសុខគឺអាចវាស់បានតាមរយៈរបស់របរ
ទ្រព្យសម្បត្តិនិងការចំណាយនោះទេ។ ត្រូវចេះគ្រប់គ្រងប្រាក់កាសអោយបានល្អ
ហើយ មិនត្រូវ អោយប្រាក់គ្រប់គ្រងអ្នកបានវិញនោះទេ។
១៦-
ត្រូវចេះគោរពអ្នកដ៏ទៃ និងធ្វើអោយគេគិតតែផ្លួវល្អចំពោះអ្នក៖
អ្នកត្រូវចេះគោរពមនុស្សដែលនៅជុំវិញ
ខ្លួនអ្នកមិនថាអ្នកនោះចាស់ ឬក្មេង មានឋានៈខ្ពស់ជាង ឬទាបជាងអ្នកឡើយ
។ គ្មានខណ្ឌសីមាណាដែលបានបែងចែកមនុស្សជាក្រុមថា ក្រុមនេះអ្នកគួរតែគោរព
រីឯក្រុមមួយទៀតអ្នកមិនត្រូវគោរពនោះទេ និយាយរូមអ្នកត្រូវគោរពមនុស្សដែលជុំវិញអ្នកទាំងអស់អោយបាន
ស្មើរៗគ្នា។ ការចេះជួយជ្រោមជ្រែង យកអាសា និងនែនាំនរណាម្នាក់អោយឆ្ពោះទៅ
រកផ្លូវល្អ នឹងធ្វើអោយអ្នកដ៏ទៃគោរពកោតខ្លាចអ្នក ហើយវាគឺ ជាដាដូរដ៏ល្អមួយនៅក្នុងឆាកជីវិត។
ត្រូវចងចាំថា មុននឹងចង់អោយអ្នកដ៏ទៃធ្វើល្អចំពោះអ្នក អ្នកគួរតែធ្វើល្អចំពោះគេជាមុនសិន។
១៧-ធ្វើអ្វីៗដោយមានការប្រុងប្រយ័ត្ននិងធ្វើអោយបានល្អ៖
វាជាការខាតបង់កំលាំងឥតអំពើ
និងគ្មានន័យអ្វីឡើយ ប្រសិនបើអ្នកធ្វើអ្វីមួយមិនត្រឹមត្រូវទេនោះ។ ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើអ្វីមួយអោយបានល្អប្រសើរ
មិនថានៅកន្លែងការងារឬនៅទីណានោះទេ។ ការធ្វើដូចនេះគឺដើម្បីកសាងកតិ្តយស
និងកេរ្តិ៍ឈ្មោះរបស់អ្នកដែលវាគឺជាស្ពាននាំទៅរកភាពជោគជ័យ និងភាពរុងរឿង។
១៨-
ត្រូវធ្វើអ្វីដែលអ្នកចូលចិត្ត៖
អ្នកត្រូវជ្រើសរើសផ្លូវដើរណាមួយដែល
អ្នកពេញចិត្ត ដោយផ្អែកលើជំនឿជាក់លើខ្លួនឯង។ អ្នកខ្លះគេកើតមកដើម្បីក្លាយទៅជាតន្ត្រីករ
ដើម្បីបំពេរអារម្មណ៍មនុស្សទូទៅជាមួយនឹងបទភ្លេងដ៏លន្លង់លន្លោច។ អ្នកខ្លះទៀតកើតមកដើម្បីក្លាយជាកវីតែងកំណាព្យ
ដែលមានជំនាញក្នុងការតែងកំណាព្យកាព្យធ្លោងដើម្បីរៀបរាប់អំពីអ្វី មួយយ៉ាងពិរោះជក់ចិត្ត។
អ្នកខ្លះកើតមកដើម្បីធ្វើជាសហគ្រិន ដែលមានជំនាញបង្កើតនូវឱកាស និងភាពរីកចម្រើនក្នុងវិស័យពាណិជ្ជកម្ម។
រួចចុះអ្នកវិញ? ទោះបីជាអ្នកចង់ធ្វើអ្វីក៏ដោយក្នុងឆាកជីវិតរបស់អ្នក អ្នកគួរគប្បីជ្រើសរើសធ្វើអ្វីដែលអ្នកពេញចិត្ត
និងចូលចិត្តធ្វើ។ អ្នកមិនគួរខ្ជះខ្ជាយពេលវេលាដើម្បីកើតមកគ្រាន់តែបំពេញក្តៃស្រ
ម៉ៃ និងបំនងរបស់អ្នកដ៏ទៃប៉ុណ្ណោះនោះទេ។
សរុបសេចក្តីមក
អ្នកត្រូវតែញញឹមរាល់ពេលដែលអាច ត្រូវចេះសូមទោសនៅពេលដែលអ្នកគួរធ្វើ។
ឆាកជីវិតមនុស្សខ្លីមែន ប៉ុន្តែវាអស្ចារ្យណាស់។ អ្នកត្រូវតែចេះប្រើពេលវេលានេះអោយបានល្អ។
No comments:
Post a Comment