អ្វី
ៗមានហេតុ ទើបកើតឡើង ។ មិនមែនអ្នកដទៃគេមិនឱ្យយើងទេ
នូវសេចក្តីល្អផ្សេងៗ តាមដែលយើងត្រូវការរាល់ថ្ងៃនោះ
តែព្រោះសេចក្តីល្អនោះមិនមានហេតុនាំឱ្យកើតឡើង
ទើបសេចក្តីល្អហ្នឹងឯងមិនមានក្នុងអ្នកដទៃនោះ ។
ជាប្រក្រតី យើងតែងទាស់ចិត្តខឹងក្រោធនឹងអ្នកដទៃ
ព្រោះយើងគិតថាអ្នកដទៃមិនឱ្យយើងនូវអ្វីដែលយើងចង់បាន ប៉ុន្តែ
បើយើងបានដឹងថា អ្វីៗ ដែលមិនមានក្នុងអ្នកដទៃនោះ
ព្រោះមិនមានហេតុ មិនមែនព្រោះអ្នកដទៃមិនធ្វើនោះទេ
ដូច្នេះយើងមិនខឹងក្រោធនឹងអ្នកដទៃឡើយ ។
សេចក្តីនេះក៏ដូចជាអ្វីៗដែលមិនមានក្នុងខ្លួនយើងអញ្ចឹងដែរ
យើងត្រូវការអ្វីៗពីខ្លួនយើងច្រើនណាស់
តែយើងមិនអាចធ្វើឱ្យខ្លួនយើងបានឡើយ
ចាំបាច់និយាយថ្វីដល់ទៅអ្នកដទៃទៀត ។
ដកស្រង់ពី សៀវភៅ " មេរៀនជីវិត " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស
No comments:
Post a Comment