Pages

Friday, October 4, 2013

រីករាយជាមួយការ download ឥតគិតថ្លៃពី website ដែលល្អៗ



Monday, May 27, 2013

កុំ​ចង់​បាន​របស់​ដែល​អត់

អ្វី ​ៗ​មាន​ហេតុ​ ទើប​កើត​ឡើង​ ។ មិនមែន​អ្នក​ដទៃ​គេ​មិន​ឱ្យ​យើង​ទេ​ នូវ​សេចក្តី​ល្អផ្សេងៗ​ តាម​ដែល​យើង​ត្រូវ​ការ​រាល់​ថ្ងៃនោះ តែព្រោះសេចក្តី​ល្អ​នោះមិន​មាន​ហេតុ​នាំ​ឱ្យកើត​ឡើង​ ទើប​សេច​ក្តី​ល្អ​ហ្នឹង​ឯង​មិន​មាន​ក្នុង​អ្នក​ដទៃ​នោះ ។

ជា​ប្រ​ក្រ​តី​ យើង​តែង​ទាស់​ចិត្ត​ខឹង​ក្រោធ​នឹង​អ្នក​ដទៃ​ ព្រោះ​យើង​គិត​ថា​អ្នក​ដទៃ​មិន​ឱ្យ​យើង​នូវ​អ្វី​ដែល​យើង​ចង់​បាន​ ប៉ុន្តែ​ បើយើង​បាន​ដឹង​ថា​ អ្វី​ៗ ដែល​មិន​មាន​ក្នុង​អ្នក​ដទៃនោះ ព្រោះមិន​មានហេតុ​ មិន​មែន​ព្រោះ​អ្នក​ដទៃ​មិន​ធ្វើ​នោះ​ទេ​ ដូច្នេះ​យើង​​មិន​ខឹង​ក្រោធ​នឹង​អ្នក​ដទៃ​ឡើយ ។ សេច​ក្តី​នេះ​ក៏​ដូច​ជា​អ្វី​ៗ​ដែល​មិន​មាន​ក្នុង​ខ្លួន​យើង​អញ្ចឹង​ដែរ​ យើង​ត្រូវ​ការ​អ្វី​ៗ​ពី​ខ្លួន​យើង​ច្រើន​ណាស់​ តែ​យើង​មិន​អាច​ធ្វើឱ្យ​ខ្លួន​យើង​បាន​ឡើយ​ ចាំ​បាច់​និយាយ​ថ្វី​ដល់​ទៅ​អ្នក​ដទៃ​ទៀត​ ។

ដកស្រង់ពី សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស